Parents Meeting

ISBB > Parents Meeting > Parents Meeting

ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សាលាចំណេះទូទៅអន្ដរជាតិ ឌូវី អុីលីត បានរៀបចំកម្មវិធីជំនួបអាណាព្យាបាល ក្នុងគោលបំណងផ្ដល់ជូននូវព័ត៌មានសិក្សា និងពិភាក្សាបន្ថែមជុំវិញបញ្ហាការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យការសិក្សារបស់ប្អូនៗ មានភាពល្អប្រសើរឡើង ឆ្លើយតប ទៅនឹងចក្ចុវិស័យរបស់សាលាដែលផ្តល់ជូននូវលទ្ធផលនៃការអប់រំខ្ពស់កម្រិតអន្តរជាតិ។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៃសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អុីលីត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមសហការរបស់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងកម្មវិធីនេះ និងការជឿទុកចិត្តប្រើប្រាស់សេវាកម្មអប់រំរបស់ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ក៏ដូចជាសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អុីលីតផងដែរ។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ សូមប្រសិទ្ធិពរជ័យសិរីសួស្ដី វិបុលសុខ ដល់មាតាបិតា ឬអ្នកអាណាព្យាបាលទាំងអស់ ឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

English idioms by theidioms.com