Charity 2019

ISBB > Charity > Charity 2019

ឆ្នាំពីរពាន់ដប់ប្រាំបួន ខែធ្នូ ថ្ងៃទីម្ភៃមួយ ត្រូវនឹងថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ សាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត បាននាំយកសម្ភារសិក្សា សម្លៀកបំពាក់ ក៏ដូចជាសៀវភៅអាន និងទឹកបរិសុទ្ធ ដើម្បីផ្ដល់ជូនដល់សិស្សានុសិស្សចំនួន២០០នាក់ ដែលកំពុងជួបការលំបាកនិងខ្វះខាត នៃ សាលាបឋមសិក្សា ភាស ដែលស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមការផ្ដួចផ្ដើមរបស់លោក ខែម រស្មី ស្ថាបនិកនិងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល និងមានការចូលរួមបរិច្ចាគពីសប្បុរសជន មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមហាគ្រួសារក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល។

English idioms by theidioms.com