Year End Show 2019

ISBB > ISBB > Year End Show 2019

ដើម្បីចូលរួមអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០១៩ចូល២០២០ សាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត បានរៀបចំកម្មវិធី Year End Shows ក្រោមអធិបតីភាព លោក ខែម រស្មី ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ដែលមានការសម្ដែងសមត្ថភាពចម្រុះរបស់ប្អូនៗសិស្សានុសិស្សដូចជា៖ ការសម្ដែងចម្រៀងកាយវិការ របាំប្រពៃណី លេងឧបករណ៍តន្ដ្រី និងការសម្ដែងរឿងជាដើម។ ជាងនេះទៅទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការខិតខំប្រឹងប្រែងសិក្សា សាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត ក៏បានចែកបណ្ណសរសើរនិងរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទទួលបានចំណាត់ថ្នាក់ល្អផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត សាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត ក៏បានរៀបចំលិខិតថ្លែងអំណរគុណ ដល់អាណាព្យាបាលសិស្សឆ្នើមប្រចាំសាលា និងចែករង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម ដែលបានចូលរួមប្រកួតប្រជែងកម្មវិធី ITMC, ASMO, និងTimo ទទួលលទ្ធបានមេដាយមាស មេដៃប្រាក់ និងពានប្រចាំក្រុមល្អផងដែរ។ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០១៩ ឈានចូល២០២០នេះ គណៈគ្រប់គ្រងនៃសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត សូមជូនពរជ័យសិរីសួស្ដីវិបុលសុខ និងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

English idioms by theidioms.com