Parents Meeting

ISBB > ISBB > Parents Meeting

ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២១ សាលាអន្តរជាតិ បាត់ដំបង បានរៀបចំកម្មវិធីជំនួបអាណាព្យាបាល ក្នុងគោលបំណងផ្ដល់ព័ត៌មានសិក្សារបស់ប្អូនៗសិស្សានុសិស្ស និងពិភាក្សាបន្ថែមជុំវិញបញ្ហាសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សកាន់តែមានភាពល្អប្រសើរឡើង។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៃសាលាអន្តរជាតិ បាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមសហការរបស់មាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងកម្មវិធីនេះ ។

Leave a Reply

English idioms by theidioms.com