ISBB Mottos

ISBB > ISBB > ISBB Mottos

បាវចនារបស់សាលាអន្តរជាតិបាត់ដំបង៖ ភាពច្នៃប្រតិដ្ឋ ការរៀបចំ និងការជឿជាក់
យើងពិតជាមានសេចក្ដីសោមនស្សដែលបានបង្ហាញពីព្រឹត្ដិការណ៍ចុងក្រោយបង្អស់នៃកម្មវិធីជំនួយ ការសិក្សារបស់សិស្សនាសប្ដាហ៍ទី ៤ នេះ គឺនិយាយអំពីបាវចនានៃសាលារបស់យើង។
នៅពេលដែលយើងបានចាប់ផ្ដើមដាក់បញ្ចូលពាក្យ ភាពច្នៃប្រតិដ្ឋ ការរៀបចំ និងការជឿជាក់ ជាបាវចនានៃសាលាអន្តរជាតិបាត់ដំបងយើងនោះ គឺដោយសារយើងចង់បញ្ជាក់ពីគុណតម្លៃស្នូលនៃបាវចនានេះ ដែលជួយរុញយើងឱ្យធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ លោក នាយក រ៉ូប បានពិភាក្សាជាមួយសិស្សានុសិស្សរបស់យើងអំពីសារៈសំខាន់ និងភាពចាំបាច់នៃភាពច្នៃប្រតិដ្ឋ ការរៀបចំ និងការជឿជាក់។
ភាពច្នៃប្រតិដ្ឋ គឺជាបេះដូងនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើនៅសាលាអន្ដរជាតិបាត់ដំបងរបស់យើង។ យើងជឿជាក់លើការបណ្ដុះថ្នាលប្រឌិតញាណទៅកាន់សិស្សានុសិស្សរបស់យើង និងលើកទឹកចិត្តពួកគេឱ្យគិតបានទូលំទូលាយ ព្រមទាំងរិះរកគំនិតថ្មីៗ។
ការរៀបចំ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ហើយយើងខិតខំបំពាក់បំប៉នសិស្សានុសិស្សរបស់យើងនូវបំណិនសម្បទា និងវិជ្ជាសម្បទាដែលចាំបាច់ ដើម្បីតម្រង់ផ្លូវពួកគេឱ្យសម្រេចបាននូវអនាគតដ៏ល្អប្រសើរ។
ការជឿជាក់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍបុគ្គលភាព និងសមិទ្ធផល។ យើងមានសទ្ធាលើការផ្ដល់អំណាចដល់សិស្សរបស់យើងឱ្យមានភាពជឿជាក់លើខ្លួនឯង និងសមត្ថភាពរបស់ខ្លួន។យើងខ្នះខ្នែងបង្កបរិយាកាសគាំទ្រដែលជំរុញសិស្សយើងឱ្យហ៊ានសាកល្បងធ្វើអ្វីដែលថ្មី ហ៊ានតតាំងដោះស្រាយបញ្ហាប្រឈម ដើម្បីទទួលបានបទពិសោធន៍ល្អៗសម្រាប់ជីវិតពួកគេ។
រួមសេចក្ដីមក យើងបានដឹកនាំវគ្គជំនួយការសិក្សារបស់សិស្សនាសប្ដាហ៍ទី ៤ នេះឡើង គឺដើម្បីរំឭក បណ្ដុះគំនិត និងផ្ដល់កម្លាំងចិត្តទៅកាន់សិស្សរបស់យើងឱ្យចេះតស៊ូប្រឹងប្រែងដើម្បីទទួលបានឧត្ដមភាព ខិតខំរៀនសូត្រដើម្បីសម្រេចបាននូវគោលដៅជីវិត និងទទួលយកគុណតម្លៃដែលសាលាបានគាំទ្រ។
ISBB Motto – Creativity Preparation Confidence)
We are thrilled to inform you about the most recent events at ISBB via our week 4 SASP. As we embrace our school’s motto, we aim to highlight the fundamental principles that propel us: creativity, preparation, and confidence. The Principal, Mr. Rob Rindzevicius, discussed with our students the significance of creativity, preparation, and confidence. At ISBB, creativity is the fundamental essence of all our endeavours. We prioritise the cultivation of our students’ creative intellect, fostering a mindset that goes beyond conventional thinking and promotes the exploration of innovative ideas. Effective preparation is essential for attaining success, and our primary goal is to provide our students with the essential expertise and understanding to excel in their future pursuits. Confidence is the fundamental basis for individual development and accomplishment. ISBB is committed to fostering self-belief and confidence in our students by encouraging them to recognise and harness their own capabilities. We cultivate a nurturing atmosphere that motivates students to venture into new opportunities, embrace difficulties, and develop from their encounters. Ultimately, we organized the school’s motto session in SASP with the purpose of reminding, inspiring, and motivating students to pursue greatness, actively pursue their objectives, and embrace the principles espoused by the school.

English idioms by theidioms.com