International School of Battambang

ISBB > ISBB > International School of Battambang

វីដេអូអប់រំនៅសប្ដាហ៍ទី ៣ នេះ គឺរឿង “ ក្មេងប្រុសចោលផ្កាយសមុទ្រ ” ដែលសម្របសម្រួល ដោយលោកគ្រូ ស៊ិង សុង។ ​រឿងនេះបានបង្រៀនយើងថា ​ការធ្វើអំពើល្អបន្ដិចបន្ដួចរបស់យើងបន្ដិចម្ដងៗនឹងចូលរួមធ្វើឱ្យមានការផ្លាស់ប្ដូរដ៏ធំសម្រាប់សង្គមជាតិ។ តម្លៃអប់រំរឿងនេះក៏បានជំរុញឱ្យ យើងចេះចាប់ផ្ដើមធ្វើសកម្មភាពភ្លាមៗ និងធ្វើរឿងដែលល្អជាវិជ្ជមាន បើទោះបីជារឿងនោះតូចតាច ក៏ដោយ។
សិស្សយើងបានរៀនអំពីវីដេអូអប់រំខ្លីនេះថា បើចង់ឱ្យការសិក្សារបស់ខ្លួនកាន់តែមានភាពល្អប្រសើរ ដំបូងដៃគឺត្រូវចាប់ផ្ដើមចេញពីខ្លួនឯងសិន។ បើយើងចង់ឱ្យគ្រួសារ សាលារៀន និងប្រទេសយើងមានការផ្លាស់ប្ដូរជាវិជ្ជមានក៏ត្រូវតែចាប់ផ្ដើមចេញខ្លួនឯងម្នាក់ៗសិនដែរ។ ជាងនេះទៅទៀត តម្លៃអប់រំនៃ រឿងនេះ គឺបង្រៀនឱ្យយើងចេះប្រើប្រាស់ពាក្យពេចន៍ល្អៗក្នុងការជួយលើកទឹកចិត្តមិត្តភក្ដិ ឬអ្នកនៅជុំវិញខ្លួន។
ជារួម សិស្សានុសិស្សរបស់យើងបានរៀននូវមេរៀនដ៏សំខាន់ គឺថា ក្នុងជីវិតនេះ មិនថាយើងធ្វើរឿងអ្វីក៏ដោយ យើងតោងត្រូវចាប់ផ្ដើមធ្វើរឿងនោះពីតូចទៅ ហើយចាំបាច់ត្រូវមានការប្ដេជ្ញាចិត្ត ការតាំងចិត្ត ការតស៊ូអត់ធ្មត់មិនបោះបង់ និងការធ្វើឱ្យបានជាប់លាប់ជាប្រចាំ ទើបអាចសម្រេចកិច្ចការទាំងពួងនោះបាន។
The educational video featured during the third week was “The Starfish Thrower” by Loren Eiseley. Teacher Sing Song was the main presenter. The narrative imparts the valuable lesson that minor actions of kindness and compassion possess the power to yield substantial impact on a global scale, despite their initial appearance as inconsequential or ineffective. The narrative motivates us to engage in proactive measures and generate a constructive influence, regardless of its perceived insignificance. Our students have discovered that we aim to have a positive impact on their individual learning path by beginning with self-reflection and personal growth. In order to effect change inside their family, our school, and our country, individuals must first initiate that change within themselves. Finally, the underlying message of this story revolves about employing words of encouragement to motivate and support others.
In conclusion, our students have acquired the understanding that success in any endeavour necessitates the initiation of incremental actions and the possession of qualities such as determination, commitment, perseverance, and consistency.

English idioms by theidioms.com