We arranged for two Australian students, Sunrise and Gabby, who had recently completed their year 12, to speak to our grade 9 to 11 students about their educational journey

ISBB > ISBB > We arranged for two Australian students, Sunrise and Gabby, who had recently completed their year 12, to speak to our grade 9 to 11 students about their educational journey

វិថីនៃការសិក្សារបស់សិស្ស
អ្វីដែលរំភើប និងប្លែកមួយទៀតនៅសាលាអន្តរជាតិបាត់ដំបងរបស់យើងនោះ កាលពីរសៀលថ្ងៃពុធ ទី ១៥ ខែវិច្ឆកាកន្លងទៅនេះ យើងបានអញ្ជើញអតីតយុវជនសិស្សជនជាតិអូស្រ្ដាលីពីររូប គឺ Sunrise និង Gabby ដែលពួកគាត់ទើបតែបញ្ចប់ថ្នាក់ទី ១២ ថ្មីៗ ដើម្បីចែករំលែកបទពិសោធន៍ពីវិថីនៃការសិក្សារបស់ពួកគេជាមួយសិស្សថ្នាក់ទី ៩ ដល់ ទី ១១ របស់យើង។ វាពិតជាឱកាសដ៏មានតម្លៃសម្រាប់សិស្សរបស់យើង ដើម្បីសិក្សាឈ្វេងយល់ និងរៀនសូត្រពីទស្សនៈផ្សេងៗដែលនៅក្រៅបរិបទប្រទេសកម្ពុជា។
តើមានហេតុផលអ្វីដែលនៅពីក្រោយការរៀបចំចំនួបនេះឡើង? ហេតុផល គឺថា វាជាមធ្យោយបាយដ៏ល្អមួយ ដើម្បីជំរុញសិស្សរបស់យើងឱ្យយល់ដឹងពីគោលដៅនៃការសិក្សាផ្ទាល់ខ្លួន ប្ដូរបទពិសោធន៍នៃការសិក្សាគ្នា ទទួលបានការគាំទ្រ និងការតម្រង់ទិសនៃវិថីនៃការសិក្សារបស់ពួកគេ។
ជារួមមក សិស្សរបស់យើងពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គចែករំលែកនេះណាស់ ដែលទាក់ទងនឹងអន្តរកម្មវប្បធម៌ ការទទួលបានចំណេះដឹងថ្មីៗ និងឱកាសនៃការសិក្សា។
ជាចុងក្រោយ យើងសូមអរគុណដល់ Gabby និង Sunrise សម្រាប់ការចំណាយពេលវេលារបស់ពួកគេ ភាពស្មោះត្រង់ និងឆន្ទៈរបស់ពួកគេក្នុងការចែករំលែកជាមួយយើងអំពីវិថីនៃការសិក្សារបស់ពួកគេពីថ្នាក់ទី ៩ ដល់ទី ១២ និងអ្វីៗផ្សេងទៀតក្រៅពីនេះ។
Students’ Pathways
Yet another captivating and compelling narrative unfolded at International School of Battambang (ISBB). On the afternoon of Wednesday, November 15, 2023, we arranged for two Australian students, Sunrise and Gabby, who had recently completed their year 12, to speak to our grade 9 to 11 students about their educational journey. Our students had a valuable opportunity to get insights from many viewpoints beyond the confines of the Cambodian environment.
What is the rationale behind engaging in this activity with our students? The rationale behind this approach is to encourage our students to (1) articulate their objectives, (2) customise their educational experience, and (3) receive assistance and direction throughout their journey.
In general, our students derive numerous advantages from this sharing session in terms of cultural interaction, knowledge acquisition, and learning opportunities.
We thank Gabby and Sunrise for their time, their honesty and willingness to tell us about their pathway from year 9 to year 12 and beyond.

English idioms by theidioms.com