Instructions on the proper utilization and disposal of waste

ISBB > ISBB > Instructions on the proper utilization and disposal of waste
កម្មវិធីជំនួយការសិក្សារបស់សិស្សនាសប្តាហ៍ទី ១ និងទី ៣ និយាយអំពី ការធ្វើការងារប្រកបដោយភាពស្វាហាប់ និងរហ័សរហួន
ប្រធានបទដ៏សំខាន់ និងចាំបាច់មួយទៀតសម្រាប់សប្ដាហ៍ទី ១ និងទី ៣ នៃកម្មវិធី ជំនួយការសិក្សារបស់សិស្សគឺនិយាយអំពីភាពស្វាហាប់ និងរហ័សរហួនក្នុងការងារ។ ហេតុអ្វីជាយើងជ្រើសរើសប្រធានបទនេះមកបង្រៀនកូនសិស្សរបស់យើង? យើងយល់ ឃើញថា គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត កត្ដាជោគជ័យដ៏សំខាន់មួយក្នុងចំណោមកត្ដា ផ្សេងៗទៀត គឺជាការដាក់ចិត្តដាក់កាយចំពោះរាល់កិច្ចការដែលយើងធ្វើ ពោលគឺធ្វើការ ងារប្រកបដោយភាពស្វាហាប់ និងរហ័សរហួននេះឯង។ មិនតែប៉ុណ្ណោះ ការប្រកាន់យក ឥរិយាបថធ្វើការងាររបៀបនេះ វានឹងជួយយើងឱ្យឆាប់សម្រេចនូវកិច្ចការងារ និង អាចជម្នះឧបសគ្គ ព្រមទាំងដឹកនាំយើងឱ្យទទួលបានលទ្ធផលការងារគាប់ប្រសើរ ថែមទាំងទទួលបានផលិតភាពការងារខ្ពង់ទៀតផង។ ដើម្បីជួយឱ្យប្អូនៗសិស្សានុសិស្ស ទាញប្រយោជន៍កាន់តែច្រើន និងឈ្វេងយល់ពីប្រធានបទនេះកាន់តែច្បាស់ យើងបាន បញ្ចាំងវីដេអូអំពីប៉ូលីសចរចារណ៍ជនជាតិឥណ្ឌាម្នាក់ដែលធ្វើការសម្រួលចរចារណ៍ពោរ ពេញទៅដោយភាពស្វាហាប់ និងរហ័សរហួន គួរឱ្យកោតសរសើរ ដើម្បីធ្វើយ៉ាងណាឱ្យកូនសិស្ស របស់យើងយល់ដឹងពីតម្លៃ និងសារសំខាន់នៃការធ្វើការងារប្រកបដោយភាពស្វាហាប់ និង រហ័យរហួន។ ម្យ៉ាងទៀត ដើម្បីបណ្ដុះពួកគេឱ្យមានទម្លាប់ធ្វើការងារ ក៏ដូចជាការរៀនដោយ ប្រកាន់ភ្ជាប់នូវស្មារតីស្វាហាប់ និងរហ័សរហួននេះ យើងបានសួរសំណួរលក្ខណៈឆ្លុះបញ្ចាំង ដោយឱ្យពួកគេធ្វើការជាក្រុមក្នុងការឈ្វេងយល់ពីចម្លើយ។ ចុងបញ្ចប់នៃការរៀន សិស្សរបស់យើងបានប្ដេជ្ញានឹងយក អ្វីដែលពួកគេបានរៀនទៅអនុវត្ដដូចជា ៖
១. ពួកយើងខ្ញុំនឹងខិតខំប្រព្រឹត្ដទង្វើល្អទៅកាន់លោកគ្រូអ្នកគ្រូ និងមិត្តភក្ដិ។
២. ពួកយើងខ្ញុំនឹងសាទរនូវរឿងរ៉ាវលំបាកៗដែលបានកើតឡើងចំពោះជីវិតយើង។
៣. ពួកយើងខ្ញុំនឹងព្យាយាមធ្វើជាអ្នកសម្របសម្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។
៤. ពួកយើងខ្ញុំនឹងរួសរាយទាក់ទាក់ជាមួយលោកគ្រូអ្នកគ្រូ មិត្តភក្ដិ និងអ្នកដទៃទៀត។
៥. ពួកយើងខ្ញុំនឹងលើកទឹកចិត្តមនុស្សជុំវិញខ្លួន។
៦. ពួកយើងខ្ញុំនឹងចាត់ទុកកិច្ចការដែលខ្លួនធ្វើសុទ្ធតែសំខាន់ និងប្រឹងប្រែងធ្វើឱ្យ អស់ពីសមត្ថភាព និងលទ្ធភាព ពោលគឺធ្វើការងារដោយភាពស្វាហាប់ និងរហ័សរហួន។
៧. ពួកយើងខ្ញុំនឹងមិនបាក់ទឹកចិត្ត ឬមិនរុលរា នៅពេលដែលយើងជួបការបរាជ័យ។

English idioms by theidioms.com