Our Teaching Staff

អ្នកគ្រូ យ៉ាវ សុផាន់ណា

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា នៅ សាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់បរិញ្ញាបត្រ ឯកទេសភាសាខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជាពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ២០១២ និងបញ្ចប់សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្ដមនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៩ អ្នកគ្រូបានបញ្ចប់សញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ បើគិតចាប់ពីចេញបង្រៀនមកដល់ពេលបច្ចុប្បន្ននេះ អ្នកគ្រូមាន
បទពិសោធន៍បង្រៀនជាង១៥ឆ្នាំមកហើយ។ អ្នកគ្រូបានប្ដេជ្ញាថា នឹងខិតខំបង្រៀន ក៏ដូចជាផ្ទេរចំណេះដឹង ដែលមានដល់សិស្សានុសិស្សឱ្យបានទទួលចំណេះដឹងពិតប្រាកដ និងមានសីលធម៌ល្អគ្រប់ៗគ្នា។

លោកគ្រូ ចេង សី

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជារូបវិទ្យា នៅសាលា អន្តរជាតិ បាត់ដំបង។ លោកគ្រូបានបញ្ចប់បរិញ្ញាបត្រ ឯកទេសរូបវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០១៣ និងបញ្ចប់សញ្ញាបត្រគ្រូបង្រៀនឧត្ដមពី វិទ្យាស្ថានអប់រំជាតិ កាលពីឆ្នាំ២០១៨។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ អ្នកគ្រូមានបទពិសោធន៍បង្រៀនរយៈពេល១០ឆ្នាំជាងមកហើយ។ លោកគ្រូប្ដេជ្ញាចិត្តថា នឹងខិតខំបង្រៀន ក៏ដូចជាផ្ទេរចំណេះដឹងដែលមានដល់សិស្សានុសិស្សឱ្យបានគ្រប់ៗគ្នា។

អ្នកគ្រូ កែវ រស្មី

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាគីមីវិទ្យា និងជីវវិទ្យា នៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់បរិញ្ញាបត្រ ឯកទេសគីមីវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញកាលពីឆ្នាំ២០១៤ និងបញ្ចប់សញ្ញាបត្រគ្រូបង្រៀនឧត្ដមពី វិទ្យាស្ថានអប់រំជាតិ កាលពីឆ្នាំ២០១៥។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ អ្នកគ្រូមានបទពិសោធន៍បង្រៀនរយៈពេលជិត១០ឆ្នាំមកហើយ។ អ្នកគ្រូប្ដេជ្ញាចិត្តថា នឹងខិតខំបង្រៀន ក៏ដូចជាផ្ទេរចំណេះដឹងដែលមានដល់សិស្សានុសិស្សឱ្យបានគ្រប់ៗគ្នា។

អ្នកគ្រូ សៀន ដានី

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតមធ្យមសិក្សាបឋមភូមិ មុខវិជ្ជាសីលធម៌-ពលរដ្ឋ និងភាសាខ្មែរ នៅសាលាអន្តរជាតិ បាត់ដំបង រយៈពេលជាង៤ឆ្នាំមកហើយ។ អ្នកគ្រូបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សា គរុកោស្យ ឯកទេសសីលធម៌-ពលរដ្ឋ និងភាសាខ្មែរ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបង និងបាន បញ្ចប់សញ្ញាបត្របរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៤។ បើគិតចាប់ពីពេលដែលអ្នកគ្រូចេញ បង្រៀនមកដល់ពេលបច្ចុប្បន្ននេះអ្នកគ្រូ មានបទពិសោធន៍ក្នុងការបង្រៀនជិត១៥ឆ្នាំមកហើយ។ អ្នកគ្រូបានប្ដេជ្ញាថា អ្នកគ្រូនឹងផ្ដល់ចំណេះដឹងដែលអ្នកគ្រូមានដល់សិស្សឱ្យបានគ្រប់ៗគ្នានូវអ្វីដែលអ្នកគ្រូបានសិក្សា និងបង្រៀនកន្លងមក។

លោកគ្រូ អ៊ុល វិចិត្រ

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាជីវវិទ្យា និងផែនដីវិទ្យា នៅសាលាអន្តរជាតិ បាត់ដំបង រយៈពេលជាង៤ឆ្នាំមកហើយ។ លោកគ្រូបានបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបង និងបានបញ្ចប់ សញ្ញាបត្របរិញ្ញាបត្រ ជំនាញការគ្រប់គ្រងទូទៅ នៅឆ្នាំ២០១២។ បើគិតតាំងពីលោកគ្រូបញ្ចប់ការសិក្សា នៅគរុកោសល្យមកដល់ពេលបច្ចុប្បន្ននេះ លោកគ្រូមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំមកហើយ។ លោកគ្រូប្ដេជ្ញាចិត្តថា នឹងខិតខំបង្រៀន ក៏ដូចជាផ្ទេរចំណេះដឹងដែលលោកគ្រូមាន ដល់សិស្សានុសិស្ស ឱ្យបានគ្រប់ៗគ្នា។

លោកគ្រូ ខៀវ ប៉េណា

មានតួនាទីជាគ្រូបង្រៀនកម្មវិធីជាតិ កម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាគីមីវិទ្យា នៅសាលាអន្តរជាតិ បាត់ដំបង រយៈពេលជាង៤ឆ្នាំមកហើយ។ លោកគ្រូបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាគរុកោសល្យ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគបាត់ដំបងតាំងពីឆ្នាំ១៩៩៩មកម្លេះ ហើយនៅឆ្នាំ២០០៩ លោកគ្រូបានបញ្ចប់សញ្ញាបត្រ បរិញ្ញាបត្រជំនាញគ្រប់គ្រងធនធានមនុស្សផងដែរ។ បើគិតតាំងពីលោកគ្រូចេញបង្រៀនមកដល់ពេល បច្ចុប្បន្ននេះ លោកគ្រូមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំមកហើយ។ លោកគ្រូប្ដេជ្ញាចិត្តថានឹងខិតខំបង្រៀន ក៏ដូចជាផ្ទេរចំណេះដឹងដែលលោកគ្រូមាន ដល់សិស្សានុសិស្សឱ្យបានគ្រប់ៗគ្នា។

អ្នកគ្រូ ឈុន ចាន់រើយ

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតបឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យា នៅសាលាអន្តរជាតិ បាត់ដំបង រយៈពេលជិត៣ឆ្នាំមកហើយ។ អ្នកគ្រូបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ២០០៩ និងបញ្ចប់សញ្ញាបត្រគ្រូបង្រៀន កម្រិតឧត្ដម ពីវិទ្យាស្ថានអប់រំជាតិ កាលពីឆ្នាំ២០១០។ បើគិតមកដល់បច្ចុប្បន្ននេះ អ្នកគ្រូមានបទពិសោធន៍បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យារយៈពេល១០ឆ្នាំជាងមកហើយ។ អ្នកគ្រូបានមានប្រសាសន៍ថា “ប្រវត្តិសាស្ដ្រអាចកើតមានច្រំដែល ព្រោះតែមនុស្សមិនព្រមសិក្សាស្វែងយល់អំពីបុព្វហេតុនៃប្រវត្តិសាស្ដ្រ ប្រសិនបើមនុស្សសិក្សាពីបុព្វហេតុតែបន្តិច ម្លេះភាពច្រំដែលមិនអាចកើតមានបាននោះទេ”។

អ្នកគ្រូ ហ៊ុំ ផាត់ទីម៉ា

មានតួនាទីជាគ្រូបង្រៀនកម្មវិធីជាតិ កម្រិតមធ្យមសិក្សាបឋមភូមិ មុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា នៅសាលា អន្តរជាតិ បាត់ដំបងរយៈពេល៥ឆ្នាំមកហើយ។ អ្នកគ្រូបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវៈជាគ្រូ បង្រៀនកម្រិតមធ្យមសិក្សាគរុកោសល្យ ផ្នែកគណិត-រូបវិទ្យា និងបានចេញបម្រើការក្នុងវិស័យអប់រំជាង១៥ឆ្នាំ មកហើយ។ អ្នកគ្រូបានប្ដេជ្ញាថា “ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនគណិតវិទ្យាម្នាក់នៃសាលាអន្តរជាតិ បាត់ដំបង ប្ដេជ្ញាថានឹងចូលរួមបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាសិស្សឆ្នើម ដែលមានទាំងចំណេះដឹង និង សមត្ថភាព សម្រាប់ការចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ”។

អ្នកគ្រូ វិត ស្រីសរ

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតមធ្យមសិក្សាបឋមភូមិ មុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា នៅសាលាអន្តរជាតិ បាត់ដំបង រយៈពេល៤ឆ្នាំមកហើយមកដល់ពេលបច្ចុប្បន្ននេះ។ អ្នកគ្រូបានបញ្ចប់ វគ្គបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវៈជាគ្រូបង្រៀនកម្រិតមធ្យមសិក្សាគរុកោសល្យ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តបាត់ដំបង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុ និងធនាគារផងដែរ។ អ្នកគ្រូមានបទពិសោធន៍
បង្រៀនរយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកគ្រូមានប្រសាសន៍ថា “គណិតវិទ្យាអាចគណនារកចំនួន និង ចម្លើយបានអាស្រ័យលើរូបមន្តឬវិបាកដែលប្រធានបានកំណត់ឱ្យ ប៉ុន្តែនៅក្នុងជីវិតពិតយើងមិនអាចគណនា រកចំណេះដឹងរបស់យើងបាននោះទេ ដរាបណាយើងនៅបន្តរៀនមិនឈប់ឈរ”។

អ្នកគ្រូ រ៉យ រីវណ្ណ

មានតួនាទីជាគ្រូបង្រៀនកម្មវិធីសិក្សាជាតិ កម្រិតបឋមសិក្សានៅសាលាអន្តរជាតិ បាត់ដំបង អស់រយៈពេល ៤ឆ្នាំមកហើយ។អ្នកគ្រូបានបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រូបង្រៀនកម្រិតមូលដ្ឋាននៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង និងមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំផងដែរ ទាំងវិស័យរដ្ឋនិងឯកជន។ អ្នកគ្រូបានមានប្រសាសន៍ថា “ការអប់រំកុមារ ពុំត្រឹមតែអប់រំចំណេះដឹងនោះទេ សីលធម៌ សុជីវធម៌ សុភាវធម៌ និងគុណធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអប់រំ”។

Mr. Um Kimnith

Um Kimnith is a Physical Education coach at the International School of Battambang. He has more than 4 years’ experience working as an English translator for sports coaches, assistant and sports coaches, and he is currently a football player at Dewey International Co., Ltd. He also holds a bachelor’s degree in Banking and Finance. “In addition to knowledge and good health, a strong body is also an important part of daily life,” he said.

Mr. Chhoum Mosses

Chhuom Mosses is a music teacher at the International School of Battambang. He has more than 4 years’ experience working as a musician and a music teacher. He can play various musical instruments such as the guitars, bass guitars, electronic guitars, pianos, and drums. “Music is a part o…pur life, if we learn more we will enjoy more in our life,” he said.

Mr. Sing Song

earned his Engineering Degree from the Institute of Technology, Cambodia, and has a Teaching and Learning Award from Cambridge International. He currently teaches Maths at ISBB. He engages his students through interesting activities to make them learn better.

Chinese Language Teachers

Ms. Vann Voleak

Vann Voleak (任玉嫦)毕业于Build Bright大学。她在联华学校学了九年汉语。她考丁汉语水平考试五级。她参加了大个月的教师培训,得到了丰富经验。“我相信 信心来自于实力,实力来自手勒奋。”
Vann Voleak graduated from Build Bright University. She studied Chinese at Lean Hour School for nine years. She passed the Chinese standard HSK5. She participated in a teaching training course for six months. “I believe that confidence comes from strength, strength comes from diligence.”

Ms. Hoeurng Hunly

Hoeurng Hunly(何云丽)是一位大学本科学位 。她在国立马得望大学读会计。她也是一位政府奖学金的学生。她已经考过丁汉语水平4板(FSKA)得了较高的成绩。以及也参加了有名的汉语桥比赛和不少其他的节日。“如果想学会一件事 ,要不要告怕错误,要勇敢的做出来 !! ”
Hoeurng Hunly is a bachelor degree student. She is studying accounting at National University of Battambang. She is also a student of government scholarship. She has passed the Chinese Level 4 test (HSK4) and got a very high score. And also participated in the famous Chinese Bridge Competition and many other programs. “If you want to learn something, don’t be afraid of making mistakes, do it bravely!!”

English idioms by theidioms.com