Our Teaching Staff

អ្នកគ្រូ មាស ចាត

ជាគ្រូបង្រៀនថ្នាក់បឋមសិក្សាកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង អស់រយៈពេល៤ ឆ្នាំមកហើយ។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបងអស់រយៈពេល២ឆ្នាំ  និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអប់រំផងដែរ។ អ្នកគ្រូបានចេញបម្រើការក្នុងវិស័យអប់រំរយៈពេល២៤ឆ្នាំមកហើយ។  “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំអភិវឌ្ឍខ្លួនឯងយកបទពិសោធន៍ល្អៗមកចែករំលែកឱ្យសិស្សានុសិស្សក្លាយជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម” ។

អ្នកគ្រូ អុិម សុន្ទរី

មានតួនាទីជាគ្រូបង្រៀនកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង និងបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល៣៦ឆ្នាំមកហើយ។  អ្នកគ្រូជាគ្រូបង្រៀនម្នាក់ដែលមានចក្ខុវិស័យជួយបណ្តុះបណ្តាលសិស្សានុសិស្សទាំងអស់ឱ្យក្លាយជាទំពាំងដ៏ល្អដើម្បីជួយសង្គមជាតិក្នុងថ្ងៃអនាគត។

លោកគ្រូ​ ផល សុីថៃ

ជាគ្រូបង្រៀនកម្មវិធីជាតិកម្រិតថ្នាក់ទី៤ នៅសាលាអន្តរជាតិ បាត់ដំបង។ លោកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ  និងវិក្រឹតការខេត្តបាត់ដំបង។ លើសពីនេះលោកគ្រូក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង ផងដែរ។ លោកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល១៤ឆ្នាំមកហើយ។ “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំនឹងខិតខំប្រឹងប្រែងរកវិធីសាស្ត្រថ្មីដើម្បីឱ្យសិស្សទទួលបានការអប់រំខ្ពស់នឹងក្លាយជាធនធានមនុស្សក្នុងសង្គម” ។

អ្នកគ្រូ គង់ ម៉ូលី

ជាគ្រូបង្រៀនកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង និងបានចូលរួមវគ្គបណ្តុះបណ្តាល អំពីការបង្រៀនសិស្សបែបវិជ្ជមានជាមួយគ្រូដែលជាជនជាតិអូស្ត្រាលី។ អ្នកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល១៥ឆ្នាំមកហើយ។ ”ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំមានចក្ខុវិស័យផ្តោតទៅលើការសិក្សារបស់សិស្ស និងរិះរកគ្រប់វិធីសាស្ត្រដើម្បីធ្វើឱ្យសិស្សមានគុណភាពល្អ និងចូលរួមជួយលើកស្ទួយសង្គមឱ្យកាន់តែមានការអប់រំខ្ពស់។ (គុណភាពល្អ សីលធម៌ល្អ គុណធម៌ល្អ)” ។

អ្នកគ្រូ ណុប ចាន់រិទ្ធ

ជាគ្រូបង្រៀនថ្នាក់មធ្យមសិក្សាកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ។  អ្នកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល៣០ឆ្នាំមកហើយ។ “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំមានចក្ខុវិស័យក្នុងការអប់រំសិស្សឱ្យក្លាយជាបុគ្គលមានសម្ថភាពពិតៗដើម្បីជួយកសាងប្រទេសជាតិឲ្យរីកចម្រើន” ។

អ្នកគ្រូ ឃឹម ហេងធី

មានតួនាទីជាគ្រូបង្រៀនកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង ។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង និងបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្រៀនបម្រិតមូលដ្ឋានជំនាញជីវៈ ផែនដី។ អ្នកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល៣១ឆ្នាំមកហើយ។ “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំមានចក្ខុវិស័យជួយជម្រុញឱ្យសិស្សានុសិស្សទទួលបានការសិក្សាដ៏ល្អនិងក្លាយជាបុគ្គលគម្រូរដល់ក្មេងៗជំនាន់ក្រោយ” ។

អ្នកគ្រូ យ៉ាន សាលីន

ជាគ្រូបង្រៀនថ្នាក់បឋមសិក្សាកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង​ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអប់រំ ហើយអ្នកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល២២ឆ្នាំមកហើយ។ “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំមានចក្ខុវិស័យក្នុងការអប់រំសិស្សឱ្យក្លាយជាបុគ្គលមានសម្ថភាពពិតៗ និងរិះរកវិធីសាស្ត្របង្រៀនបែបសម័យទំនើបដល់សិស្សានុសិស្សដើម្បីជួយកសាប្រទេសជាតិឱ្យរីកចម្រើន” ។

អ្នកគ្រូ សៅ ភីរិទ្ធ

ជាគ្រូបង្រៀនកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀន  កម្រិតបឋមនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបាត់ដំបង​​ និងបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល៣៩ឆ្នាំមកហើយ។ “ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ ខ្ញុំនឹងខិតខំប្រឹងប្រែងរកវិធីសាស្ត្រថ្មីៗដើម្បីឱ្យសិស្សទទួលបានការអប់រំខ្ពស់ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ” ។

អ្នកគ្រូ ឡាយ មុំ

ជាគ្រូបង្រៀនថ្នាក់បឋមសិក្សាកម្មវិធីជាតិនៅសាលាអន្តរជាតិ បាត់ដំបង។ អ្នកគ្រូបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគ្រួបង្រៀនកម្រិតបឋមនៅសាលាគរុកោសល្យ​ និងវិក្រឹតការខេត្តបាត់ដំបង និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ។ អ្នកគ្រូបានចេញបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេល២០ឆ្នាំមកហើយ។“ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំមានចក្ខុវិស័យក្នុងការអប់រំសិស្សឱ្យក្លាយជាបុគ្គលមានសមត្ថភាពពិតៗដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន” ។

លោកគ្រូ ទូច រណ្ណី

ជាគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាអក្សរសាស្រ្តខ្មែរ​​ នៅសាលាអន្តរជាតិ បាត់ដំបង។ លោកគ្រូបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ និងបញ្ចប់សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តមនៅឆ្នាំ២០០០។​​​ នៅឆ្នាំ២០០១ លោកគ្រូបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យឯកជនផងដែរ​បើគិតចាប់ពីលោកគ្រូចេញពីបង្រៀនមកដល់ពេលបច្ចុប្បន្ននេះ លោកគ្រូមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំមកហើយ។លោកគ្រូបានប្ដេជ្ញាថាលោកគ្រូនឹងខិតខំបង្រៀនឲ្យអស់ពីសមត្ថភាពនឹងផ្ទេរបទពិសោធន៍  ក៍ដូចជាចំណេះដឹងល្អៗដល់សិស្សានុស្ស។

លោកគ្រូ ទឹម ប៉ូល

មានតួនាទីជាគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាគណិតវទ្យា នៅសាលាអន្តរជាតិ បាត់ដំបង។ លោកគ្រូបានបញ្ចប់បរិញ្ញាបត្រ ឯកទេសគណិតវិទ្យា តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ លោកគ្រូមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំមកហើយ។ លោកគ្រូប្តេជ្ញាចិត្តថា នឹងផ្ទេរចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗគ្នា នូវអ្វីដែលលោកគ្រូមាន។

English idioms by theidioms.com