សកម្មភាពឡើងអានអំណាន

ISBB > ISBB > សកម្មភាពឡើងអានអំណាន

អំណាន គឺជាមូលដ្ឋានចំណេះដឹង ដែលជាស្ពានជួយចម្លងយុវជនរបស់យើងឱ្យទទួលបានជោគជ័យក្នុងជីវិត។ ការអាន មិនត្រឹមតែជាស្ពានជួយចម្លងដល់យុវជននោះទេ ការអានក៏ជួយជម្រុញឱ្យយុវជនក្លាយជាមនុស្សក្លាហាន ក្នុងការស្វែងរកគោលដៅ ក៏ដូចជាការរៀបចំគោលដៅសម្រាប់អនាគតរបស់ពួកគេផងដែរ។

ដើម្បីជាការចូលរួម និងរួមចំណែកក្នុងសង្គម ក្នុងការលើកស្ទួយ ក៏ដូចជាការជម្រុញ និងលើកទឹកចិត្តដល់យុវជន និងប្អូនៗសិស្សានុសិស្ស ឱ្យខិតខំអានសៀវភៅនិងខិតខំសិក្សា គណៈគ្រប់គ្រងនៃសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត បានរៀបចំទិវាអំណាន ឌូវី អ៊ីលីត ឡើង កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណងឱ្យយុវជនមានភាពក្លាហាន បង្ហាញសមត្ថភាព និងភាពប៉ិនប្រសព្វរបស់ខ្លួនផងដែរ។

ការរៀបចំទិវាអំណាន ឌូវី អ៊ីលីត បន្ទាប់ពីបានស្វែងរកឃើញអ្នកពូកែអាន ប្អូនៗសិស្សានុសិស្សទាំងអស់នៃសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត បានអបអរសាទរ និងបានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីចូលរួមនៅឱកាសក្រោយៗទៀត។

នៅក្នុងទិវាអំណាន ឌូវី អ៊ីលីត នេះផងដែរ ក្រៅពីការស្វែងរកអ្នកពូកែអាន គណៈគ្រប់គ្រងនៃសាលាចំណេះទូទៅអន្ដរជាតិ ឌូវី អ៊ីលីត ក៏បានរៀបចំចែកបណ្ណសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំសិក្សារហូតទទួលបានចំណាត់ថ្នាក់ល្អប្រចាំខែ និងប្រចាំឆមាសផងដែរ។

រូបភាព: សកម្មភាពឡើងអានអំណានរបស់ប្អូនៗសិស្សានុសិស្ស និងឡើងទទួលរង្វាន់ ក៏ដូចជាបណ្ណសរសើរ នៅក្នុងទិវាអំណាន ឌូវី អ៊ីលីត។

English idioms by theidioms.com