Happy Khmer New Year 2024

ISBB > ISBB > Happy Khmer New Year 2024
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅ យើងបានរៀបចំទិវាវប្បធម៌ ដែលក្នុងនោះ នាពេលព្រឹក យើងបាននិមន្ដព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី។ ម្យ៉ាងទៀត យើងនាំប្អូនៗសិស្សនុសិស្សពូនភ្នំខ្សាច់ និងស្រង់ព្រះ ដើម្បីឱ្យពួកយល់ដឹងអំពីតម្លៃនៃវប្បធម៌នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ដោយឡែក យើងបានលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយក្រៃលែង រាំរបាំប្រពៃណីខ្មែរដ៏រស់រវើក ដែលបង្ហាញពីមរតវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លើសពីនេះ យើងក៏មានការសម្ដែងដ៏គួរឱ្យទាក់ទាញនូវវប្បធម៌បរទេសរបស់ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ និងហ្វីលីពីន ដែលបង្ហាញពីភាពដដ៏ស្រស់ស្អាតនៃភាពចម្រុះ និងការរួបរួមសាមគ្គីគ្នា។
We recently coordinated a cultural day on April 9, 2024. During the morning, we extended an invitation to the monks to perform the Buddhist ritual in order to bestow blessings and commemorate the approaching new year. Additionally, we guided our students in constructing a sand mound and doing a Buddha-bathing ceremony to enhance their understanding of Cambodian culture. In addition, we enthusiastically participated in Khmer traditional games and performed the lively Khmer traditional dance, which highlighted Cambodia’s abundant cultural legacy. Our students showcased captivating performances from Germany, Spain, Portugal, and the Philippines, highlighting the beauty of diversity and global solidarity, which captivated the audience.

English idioms by theidioms.com