ព្រឹត្តិការណ៍ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី ៦

ISBB > ISBB > ព្រឹត្តិការណ៍ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី ៦
សូមណែនាំគណៈកម្មការវាយតម្លៃលើគម្រោងទាំង ៣៤ របស់សិស្សានុសិស្ស ក្នុងព្រឹត្តិការណ៍ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី ៦ របស់ក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល ផ្នែកអប់រំ និងបណ្តុះបណ្តាល ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុត្តន៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវត្តមានកិត្តិយសរបស់ ឯកឧត្ដម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោក ម៉ម សាម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ។
ពួកគាត់សុទ្ធតែជាអ្នកមានគុណវឌ្ឍិ និងបទពិសោធន៍លើជំនាញ STEAM យ៉ាងច្បាស់លាស់។

English idioms by theidioms.com