បន្ទាប់ពីបញ្ចប់មេរៀន សិស្សានុសិស្សថ្នាក់ទី៣ នៃសាលាអន្តរជាតិ បាត់ដំបង បានអនុវត្តផ្ទាល់ក្នុងការរៀនតម្បាញ “លើកមួយសង្កត់មួយ” និង “លើកពីរសង្កត់ពីរ”។
វត្ថុបំណងនៃមេរៀននេះ ក្រៅពីបង្រៀនសិស្សអំពីបំណិនជីវិតនិងការកម្សាន្ត ក៏ជួយឱ្យសិស្សមានគំនិតច្នៃប្រឌិតក្នុងការកែច្នៃរបស់ និងវត្ថុផ្សេងៗប្រើប្រាស់ប្រចាំថ្ងៃផងដែរ។