ដំណើរទស្សនកិច្ចសិក្សា ទៅកាន់ខេត្តសៀមរាប

ISBB > ISBB > ដំណើរទស្សនកិច្ចសិក្សា ទៅកាន់ខេត្តសៀមរាប

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ គណៈគ្រប់គ្រង នៃសាលាអន្តរជាតិ បាត់ដំបង បានដឹកនាំសិស្សានុសិស្សទៅទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរ និងសិក្សាស្វែងយល់ពីរចនាបថបុរាណជាន់ខ្ពស់នៃស្ថាបត្យកម្មខ្មែរដ៏មហស្ចារ្យ ដែលជាសាលារៀន និងមជ្ឈមណ្ឌលសាសនាដ៏ធំផងដែរ។ ភ្ជាប់ជាមួយគ្នានេះដែរ សិស្សានុសិស្សក៏បានស្វែងយល់ពីទំនើបកម្មនៃផ្សារទំនើបធំៗនៅខេត្តសៀមរាប និងការប្រើប្រាស់រូបិយបណ្ណផងដែរ។ បន្ទាប់ពីដំណើរកម្សាន្តមួយថ្ងៃពេញ ដំណើរទស្សនកិច្ចបានបញ្ចប់ដោយសុខសុវត្ថិភាពនិងភាពរីករាយ ដែលជាអនុស្សាវរីយ៍សម្រាប់សិស្សានុសិស្សគ្រប់ៗគ្នា។

English idioms by theidioms.com