Parents Meeting

ISBB > Parents Meeting > Parents Meeting
វាគឺជាកិច្ចការដ៏ប្រសើរថ្លៃថ្លាបំផុតដែលនាយក និងគណៈគ្រប់គ្រងសាលាអន្ដរជាតិបាត់ដំបងយើងបានរៀបចំចំនួបអាណាព្យាបាលលើកដំបូងសម្រាប់ឆ្នាំសិក្សា ២០២៣ – ២០២៤ ដែលប្រព្រឹត្ដទៅនៅពេលព្រឹកថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២៣ ក្នុងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់ សិក្សាភាសាបរទេស។ ចំនួបនេះធ្វើឡើងក្នុងគោលបំណងពន្យល់ដល់អាណាព្យាបាលឱ្យយល់ដឹងអំពីកម្មសិក្សា វិធីសាស្រ្តបង្រៀន សូចនាករវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងឱកាសល្អៗដែលសិស្សទទួលបានបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាអន្ដរជាតិបាត់ដំបងយើង។ យើងពិតជាមានការកោតសរសើរចំពោះវត្ដមានរបស់អាណាព្យាបាលទាំងអស់ដែលបានចូលរួមក្នុងចំនួបនេះ។ វត្ដមានរបស់អស់ លោក លោកស្រី គឺសបញ្ជាក់ថា លោក លោកស្រីបានយកចិត្តទុកដាក់ខ្លាំងចំពោះជោគវាសនាអនាគតកូនៗ និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមចំណែកដល់ភាពជោគជ័យក្នុងការសិក្សារបស់កូនៗលោកអ្នក។
On September 21, 2023, it was a privilege for our ISBB Principals and Faculty to hold their first parents’ meeting for 2023-24 at ACES in order to explain to the parents how we teach and assess their children.

English idioms by theidioms.com