ទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្ដបាត់ដំបង

ISBB > ISBB > ទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្ដបាត់ដំបង

ទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្ដបាត់ដំបង
កាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែតុលា ឆ្នាំ ២០២៣ សាលាយើងបានរៀបចំទស្សនកិច្ចសិក្សានៅសារ មន្ទីរខេត្ដបាត់ដំបង ដែលដឹកនាំដោយអ្នកគ្រូ ឈុន ចាន់វើយ។ ទស្សនកិច្ចសិក្សានេះ គឺជាវិធីសាស្រ្ដបង្រៀនដ៏ល្អមួយក្នុងចំណោមវិធីសាស្រ្ដផ្សេងៗដែលផ្ដល់ឱកាសឱ្យសិស្សានុសិស្សរៀនពីស្ថានភាពពិតក្នុង​ការរស់។ សិស្សអាចមើលឃើញពីអ្វីដែលបានរៀនក្នុងថ្នាក់ដែលបន្ស៊ីជាមួយនឹងសង្គមពិតជាក់ស្ដែង។ ការណ៍នេះធ្វើឱ្យសិស្សងាយចងចាំខ្លឹមសារមេរៀន និងយល់ដឹងពីបញ្ញត្ដិនៃខ្លឹមសារមេរៀនបានកាន់តែស៊ី ជម្រៅទៀតផង។ ក្នុងនោះ សិស្សរបស់យើងបានរៀនអំពីប្រវត្ដិរបស់មនុស្ស ប្រវត្ដិសាស្រ្ដសម័យចក្រភពអង្គរ ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី ៧ និងឧបករណ៍មួយចំនួននាសម័យបុរេប្រវត្ដិ។ តាមរយៈការឆ្លុះបញ្ចាំងរបស់សិស្សា នុសិស្ស ពួកគេពិតជាទទួលបានចំណេះដឹងច្រើន និងបទពិសោធន៍ដ៏ល្អពីការរៀនរបៀបនេះណាស់។ ​
Our school arranged a study excursion for Grade 8 students on Thursday, October 5, 2023. The tour included a visit to the Battambang Museum, which was guided by teacher Chhun Chan Roeuy. Study tours are a pragmatic method of education that provides students with the chance to acquire knowledge in authentic contexts. Observing the practical application of theoretical principles in real-world scenarios allows students to comprehend and appreciate the knowledge they have acquired in the classroom. Throughout the visit, our students were educated on several aspects of human history, including the Angkor Empire and the notable contributions of Jayavarman VII. Additionally, they were provided with a visual display of equipment dating back to prehistoric times. Significantly, the students acquired valuable experiences through this hands-on approach, as evidenced by their reflections.

English idioms by theidioms.com